ទាស់សម្តីបន្តិចបន្តួចហៅគ្នាមកកាប់ដល់កន្លែងធ្វើការត្រូវ​នគរបាល​ប៉ុស្ដិ៍​ចាប់​ឃាត់​ខ្លួន​

img_6621img_6622img_6620img_6618

រាជធានីភ្នំពេញ៖ យុវជនម្នាក់គ្រាន់តែរឿងធ្វើការប្រចាំគ្នាបន្តិចបន្តួចក៏កើតទៅជាការគុំគួន និងបានទូរស័ព្ទហៅបក្ខពួកមកចាំកាប់ដល់កន្លែងធ្វើការ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំនុចឃ្លាំងអង្ករមួយកន្លែងស្ថិតក្នុងភូមិ ព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករធ្វើការនៅក្នុងឃ្លាំងស្ករ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។ចំណែកឯជនបង្កបានរត់គេចខ្លួនបាត់ស្រមោល នៅសល់តែបក្សពួកដែលសមត្ថកិច្ចឃាត់បានចំនួន១២នាក់រួមមាន ៖
១ឈ្មោះ ពៅ វណ្ណះ ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរកម្មករសំណង់ ទី២ ឈ្មោះ ឱម មិណៃ ភេទប្រុស អាយ១៨ឆ្នាំ ទី៣ ឈ្មោះ នាវ ម៉ី អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ទី៤ ឈ្មោះខេន ម៉ៅ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរជាសិស្សថ្នាក់ទី៧ វិទ្យាល័យជាស៉ីមឈូកវ៉ា ទី៥ ឈ្មោះ ម៉ៅ រាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ ទី៦ ឈ្មោះណាក់ ឆៃយ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងម៉ូតូ(បងប្រុសដែលគេចាប់) ទី៧ ឈ្មោះឃុន បូរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករឃ្លាំងក្រណាត់ក្បែរសាលាកូរ៉េ ទី៨ ឈ្មោះវ៉ន សាវ័ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ទី៩ ឈ្មោះនង រិទ្ធីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ១០ ឈ្មោះនួន ឧត្តុង ភេទប្រុស អាយុ១៦ឆ្នាំ ១១ ឈ្មោះ វ៉ន វាត់ ភេទប្រុស អាយុ១៨ឆ្នាំ យុវជនបង្កទាំង១១នាក់នេះមានទីលំនៅ ភូមិអណ្តូងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងទី១២ ឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ កម្មករគ្រឿងសង្ហារឹមជិតស្តុបមេភ្លើង ផ្ទះជួលក្បែរវត្តតាំងកសាង ។ រួមទាំងវត្ថុតាំងដាវសាម៉ូរ៉ៃមួយដើម ដំបងមានដែកគោលមួយដើម ខ្សែរក្រវ៉ាត់មួយ និងម៉ូតូ៣គ្រឿង ទី១ម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ក ៦៤២៦ កណ១ ទី២ ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1Q-4723 និងទី៣ម៉ាក ហ្វូសាល់ ពណ៌ខ្មៅ ណាក់ស្លាកលេខ ភ្នំពេញ 1CO-5968 ។
បច្ចុប្បន្ននេះបក្ខពួកជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *