នារី​២នាក់​ត្រូវ​ជនសង្ស័យ៣នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយបណ្តាលអោយដួលរបួសដៃជើង

 

 

 

ភ្នំពេញ៖​ នារី២នាក់ជិះម៉ូតូធូដេមួយគ្រឿងឌុបគ្នាត្រូវជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿមកធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចធ្វើអោយដួលរងរបួសដៃជើងហើយក៏ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧​ នៅចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំកាមន។
​ តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូម៉ាកធូដេមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងបំណងឡើងលើស្ពានអាកាសស្ទឹងមានជ័យខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូហុងដាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពានបានសម្រេចបណ្តាលអោយជនរងគ្រោះដួលម៉ូតូរងរបួសរលាត់ដៃជើង​បន្ទាប់​មក​ជនសង្ស័យក៏គេចខ្លួនបាត់ដោយសុវត្តិភាព។
​ ក្រោយកើតហេតុជនរងគ្រោះក៏បានលើកម៉ូតូបន្តដំណើរទៅផ្ទះដោយមិនបានទៅដាក់ពាក្យបណ្តឹង​សមត្ថកិច្ច​នោះ​ទេ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *