បើកបរឡានលឿន រេចង្កូច ធ្លាក់ពីលើផ្លូវរងរបួសធ្ងន់ពីរនាក់

ឧត្តរមានជ័យ ៖ រថយន្ត១គ្រឿងបានបើកបរ ក្នុងល្បឿនលឿន បណ្ដាលឲ្យរេចង្កូច ធ្លាក់ពីលើផ្លូវរងរបួសធ្ងន់ ពីរនាក់ នៅចំណុចខាងត្បូង សាលាបឋមសិស្សា ហ៊ុនសែន ព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចម្ងាយ៣០០ម៉ែត្រថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង ៥និង២០នាទីល្ងាច។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ថា អ្នកបើកបររថយន្ត មាន ឈ្មោះយ៉េ សាវឌី ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅ ភូមិត្រុំ ឃុំជ្រោយនាងនួង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរកសិករ រងរបួសធ្ងន់ បានបើកបររថយន្តម៉ាក តូយ៉ូតា ប្រ៊ូស ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5172 បណ្តាលឲ្យខូចខាតទាំងស្រុងអ្នករួមដំណើរ ឈ្មោះ យ៉េ សុខុម (ភេទប្រុស) អាយុ៣៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា រងរបួសធ្ងន់បើកបរពីត្បូងមកជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ ផ្លូវតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកចុងកាល់ ជួយអន្តរាគមន៍ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកចុងកាល់ ដើម្បីជួយសង្គ្រោះផងដែរ។

តាមការឲ្យដឹង ពីសមត្ថកិច្ច ជនរងគ្រោះមិនចេះបើករថយន្តផង ហើយបើកបរក្នុងល្បឿនលឿន ទើបបណ្តាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ បច្ចុប្បន្ន រថយន្តកាមរី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើនោះ  ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ ដើម្បីចាត់ការតាមច្បាប់ ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *