ពោធិ៍សាត់: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយសារកូនទើបតែទិញឡាន បានបើករថយន្តសាកល្បង ជាន់ហ្គារច្រឡំថាហ្វ្រាំងបណ្តាលឲ្យបុកម្ដាយខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ុំ
ប្រភពព័ត៌មានពីខេត្តពោធិសាត់បានឲ្យដឹងថា លោកយាយម្នាក់ត្រូវឡានដែលកូនទើបនិងទិញថ្មីបានមួយថ្ងៃ ពេលបើកចូលផ្ទះ លោកយាយក៏បានបើកទ្វារឲ្យកូនបើកឡានចូល ហើយកូនខាងលើក៏ជ្រុលជាន់ហ្គារស្មានថាហ្វ្រាំងក៏ បុកលោកយាយជាម្តាយស្លាប់ភ្លាមគួរឲ្យកូនមានវិប្បដិសារីខ្លាំងណាស់ ៕ សម្បត្តិ
