នគរបាលខណ្ឌមានជ័យមិនហ៊ានបង្ក្រាបល្បែងសុីសងជល់មាន់តាមប្រព័ន្ធonline លី សុជាតិ ដែលកំពុងបើកលេងយ៉ាងរលូន

 

 

 
ភ្នំពេញ៖ បើយើងធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវបេតុក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យើងនឹងឃើញភោជនីដ្ឋានមួយដែលមានយីហោឈ្មោះ ” លី សុជាតិ ” ដែលជាហាងផឹកសុីមួយកន្លែងមានភ្ញៀវចូលទៅផឹកសុីមិនសូវជាច្រើនកុះករនោះទេ។ តែបើយើងក្រឡេកទៅមើលតូបកាហ្វេរមួយដែលនៅជាប់គ្នានោះ​ដែល​ជាកន្លែងរបស់ម្ចាស់ហាងឈ្មោះលីសុជាតិកំពុងបើកបង្កប់នៅល្បែងសុីសងភ្នាល់ប្រជល់មាន់តាមប្រព័ន្ធonline មានអ្នកញៀនល្បែងសុីសងជាច្រើននាក់ចូលទៅលេងជារៀងរាល់ថ្ងៃនិងហ៊ោរកញ្ជៀវយ៉ាងសប្បាយ​មិន​គិត​ផល​ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតកន្លែងនោះ។
ពាក់ព័ន្ធនឹងករណីនេះលោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ហាក់ដូចជាមិនអើពើនិងមានចំណាត់ការទៅលើកន្លែងដែលបើកលេងល្បែងសុីសងទាំងនោះ​ទេ​ ហេតុ​ដូច្នេះ​ហើយ​បង្កអោយមានបទល្មើសកើតឡើងជាញឹកញាប់នៅក្នុងមូលដ្ឋានដូចជាឆក់ ប្លន់ គាស់ផ្ទះប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗជាច្រើនទៀត ឬមួយក៏បានលាភសការៈ​ខ្លះៗពីម្ចាស់ទីតាំងខាងលើទើបបណ្ដែតបណ្ដោយអោយមានកន្លែងលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រែង​បែបនេះ។ ហើយភ្ងាក់ងារសារព័ត៌មានយើងបានទាក់ទងទៅលោក​វរសេនីយ៍​ឯក​ តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យ​បាន​នោះ​ទេ​៕បញ្ញា​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *