ភ្នំពេញ៖ កន្លែងកត់ឆ្នោតមួយកន្លែងដែលកត់ទាំងថ្ងៃគ្មានខ្លាច សមត្ថកិច្ចបន្តិចសោះសូមកោតសរសើរសង្ស័យមានខ្នងបង្អែកធំនៅពីក្រោយទើបទើបប្រព្រឹត្តយ៉ាងរលូនបែបនេះ។ ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវបេតុងច្រកចូលបុរីពិភពថ្មី តាមច្រកផ្សារត្រពាំងថ្លឹងក្នុង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការប្រកបមុខរបរកត់ឆ្នោតខុសច្បាប់ជារៀងរាល់ថ្ងៃនេះគឺតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដំណើឆ្លងកាត់ទីនោះបានបញ្ជាក់ថាការកត់ឆ្នោតខុសច្បាប់នេះគឺកត់ជាយូរមកហើយគឺកត់នៅខាងមុខផ្ទះតែម្តងដោយមិនខ្លាចរអែងដល់សមត្ថកិច្ចបន្តិចសោះឡើយ ឫ ក៏មិនដឹងថាមានខ្សែខ្នងអ្នកធំទើបហ៊ានកត់នៅខាងមុខផ្ទះជារៀងរាល់ថ្ងៃយ៉ាងនេះ។
សូមបញ្ជាក់ថា៖កន្លែងកត់ឆ្នោតខាងលើនេះគឺមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់ចុះមកធ្វើរកាណែនាំនោះឡើយប្រហែលជាអាចត្រូវថ្នាំរបស់ឈ្មួញ៕វាសនាសែនជ័យ