ឆេះរថយន្តកូរូឡានៅបឹងត្របែក ខណ្ឌចំការមន ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាន់ពេល

 

 

 
ភ្នំពេញ៖ រថយន្តកូរូឡាមួយគ្រឿង ដែលម្ចាស់ចតទុកចោលនៅក្នុងដីឡូត៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេខ101 ក្រុមទី19 សង្កាត់បឹងត្របែក ខណ្ឌចំការមន បណ្ដាលអោយឆ្លងចរន្តអគ្គីសេនីឆាបឆេះកាបុិនមុខខូចខាតទាំងស្រ៊ុង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅវេលាម៉ោង២និង២០នាទីរសៀល ។
ម្ចាស់រថយន្តដែលត្រូវឆ្លងចរន្តអគ្គិសេនីឆាបឆេះខាងលើមានឈ្មោះ ម៉េង រិទ្ធធា ភេទស្រី អាយុ​ 28ឆ្នាំ មុខរបរជា បុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្បែរកន្លែងកើតហេតុ ។
បើតាមសម្ដីស្ត្រីម្ចាស់រថយន្តរងគ្រោះខាងលើ បានប្រាប់អោយដឹងថា រូបគាត់បានទុករថយន្តចោលទាំងពីម្សិលមិញពេលល្ងាចមុនថ្ងៃកើតហេតុមកម្លេះ ហើយមិនដឹងរថយន្តគាត់មានបញ្ហាអ្វីនោះទេ ស្រាប់តែបណ្ដាលឲ្យឆាបឆេះរងការខូចខាតបែបនេះ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មូលហេតុ​នៃការឆាបឆេះរថយន្តខាងលើ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសិនីពីក្បាលអាគុយ ។ សមត្ថកិច្ចបានអោយដឹងថា ការខូចខាតសម្ភារៈ​ ៖ឆេះរថយន្តម៉ាកCorola ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 I-0224 អស់ប្រហែល 30% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
_ រថយន្តការិយាល័យ .អគ្គិភ័យ :​ ចំនួន​ 01គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន 01គ្រឿង ស្មើនឹង 04ម៉ែត្រគូប ។
_ រថយន្ទជំនួយ : គ្មាន
_ ពន្លត់ចប់​ : នៅវេលាម៉ោង​ 14:30នាទីរសៀល នាថ្ងៃខែឆ្នាំដដែល​ ។​
ក្រោយពីបញ្ចប់ការពន្លត់អគ្គិភ័យខាងលើរួចមក សមត្ថកិច្ចបានប្រគល់រថយន្តអោយទៅម្ចាស់ចាត់ចែងបន្តតាមការគួរ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *