ចូលម៉ាស្សា២ដងគេលួចបន្លំដូរលុយក្លែងក្លាយជិត២០០ដុល្លារ

ភ្នំពេញៈ បុរសម្នាក់ខណៈចូលទៅកោសជប់-ម៉ាស្សា ត្រូវនារី​ម៉ាស្សាលួចដូរលុយពិតដាក់លុយ​ក្លែង​ក្លាយចូលកាបូបចំនួនជិត២០០ដុល្លារពីរដងទៅហើយ​ទើបសម្រេចទៅដាក់ពាក្យបណ្ដឹង​នគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យឲ្យជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះកោសជប់យីហោ ហេង ហេង ម៉ាស្សា ស្ថិតនៅតាមបណ្តោយ​ផ្លូវវេងស្រេងជិតនិងស្តុបលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ ប៉ិនម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមេការបន្ទប់ជួលស្នាក់នៅ​ក្នុងភូមិ​ដំណាក់ធំ២ខណ្ឌមានជ័យ  បានអះអាងថាគាត់បាត់បង់លុយពិតចំនួនជិត200$។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឲ្យ​ដឹងថា កាលពីប៉ុន្មានថ្ងៃមុន រូបគាត់មិនស្រួលខ្លួនក៏ចូលទៅកោសជប់-ម៉ាស្សា នៅផ្ទះខាងលើ ហើយពេលចុលទៅដល់នារីម៉ាស្សាឲ្យស្រាតខោព្យួរនឹងជញ្ជាំងរួចនាងកោសជប់ម៉ាស្សាឲ្យ ដោយមិន​បានដឹងថា ការព្យួរខោក្បែរជញ្ជាំងនេះត្រូវបានគេដូរលុយយកលុយពិតទៅបាត់ ដាក់ក្លែងក្លាយជំនួសនោះទេ។ លុះត្រឡប់ទៅផ្ទះវិញហូតកាបូបលុយមកពិនិត្យ ទើបដឹងថា ត្រូវគេដូរលុយក្លែងក្លាយដាក់ក្នុងកាបូបតែមិនទាន់ហ៊ានមាត់កទេ។ ដោយមានការសង្ស័យ​លើកន្លែងម៉ាស្សាខាងលើជាអ្នកដូរលុយក្លែងក្លែង មកដល់ថ្ងៃកើតហេតុរូបគាត់ក៏បានដាក់​លុយពិតទៅកោសជប់នៅទីនោះម្តងទៀតសរុបទាំងមុននិងក្រោយជិត២០០ដុល្លារ ហើយត្រូវនារីម៉ាស្សាលួចដូរលុយក្លែងក្លែងទៀត ទើបបង្កឲ្យ​មានការភ្ញាក់ផ្អើល​ហើយពេល​នោះត្រូវអ្នកកាងនៅទីនោះ​បម្រុងព្រួតវាយគាត់​ថែមទៀតទើបគាត់សម្រេចចិត្តទៅ ដាក់ពាក្យ​បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍​និង​បោសសម្អាតកន្លែងម៉ាស្សាខិលខូចមួយកន្លែងនេះកុំឲ្យថ្វើបែបនេះតទៅទៀត ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *