នារីម្នាក់លោតពីលើផ្ទះដំណងសម្លាប់ខ្លួនតែមិនស្លាប់

 

 

 
ភ្នំពេញ៖​នារីវ័យក្មេងម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះបំណងសម្លាប់ខ្លួនដោយមិនដឹងមូលហេតុតែមិនស្លាប់បណ្តាលអោយរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកតាមរឺម៉កកង់បីទៅសង្គ្រោះភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧​ នៅភូមិព្រៃព្រីងខាងជើង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ តាមប្រជាពលរដ្ឋបានអោយដឹងថា​ នារីរងគ្រោះបានស្នាក់នៅបន្ទប់ជួលជាន់ទី១ដោយស្នាក់នៅម្នាក់ឯងនិងធ្វើការពេលយប់​ លុះដល់វេលាកើតហេតុស្រាប់តែនាងចេញបន្ទប់ហើយបានលោតទម្លាក់ខ្លួនចុះមកក្រោមកម្ពស់ប្រហែល៥ទៅ៦ម៉ែត្របំណងបញ្ចប់ជីវិតខ្លួនឯងតែមិនបានសម្រេចបណ្តាលអោយរងរបយហសធ្ងន់។
​ ក្រោយមកត្រូវបានប្រជាពលរដ្ឋបានដឹកតាមរឺម៉កកង់បីយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ​ ពាក់ព័ន្ធនិងការណីខាងលើនេះមិនដឹងពីមូលហេតុអ្វីនោះទេ៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *