



រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ចេះបើកឡានស្ទើរបើកបុករះម៉ូតូ៣គ្រឿងនិងបណ្ដាលឲ្យរងរបួសនារី៣នាក់
បង្កការភ្ញាក់ផ្អើលនៅផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៧ ។
ក្មេងស្រីដែលបើករថយន្ដបងស្រិីថ្លៃមានឈ្មោះ យ៉ាប់ ចាន់សេរីរ័ត្ន អាយុប្រហែល២០ឆ្នាំមានស្រុកកំណើត ស្រុកអង្គស្នួល ខេត្ដកណ្ដាល ត្រូវជាប្អូនស្រីថ្លៃម្ចាស់រថយន្ដ
យោងតាមសម្ដីបងស្រីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងក្រុមគ្រួសារបាននាំគ្នាបើករថយន្ដមួយគ្រឿងម៉ាកកាមរីបានឡែន ពណ៌ស ដែលពាក់ស្លាក់លេខ2AJ-1843 មកផ្សារស្ទឹងមានជ័យថ្មី បំណងទិញអ៊ីវ៉ាន់ លុះពេលបើករថយន្ដមកដល់មិខផ្សារបានចតរថយន្ដមុខផ្សាររួចនាំគ្នាឡើងទៅទិញខាអាវតែម្ដង ស្រាប់តែពេលដែលដើររកទិញខាអាវនោះខ្លួនបានភ្លេចលុយនៅក្នុងរថយន្ដក៏បានប្រើឲ្យប្អូនថ្លៃយកសោររថយន្ដមកចាក់យកលុយនៅក្នុងរថយន្ដ ហើយមិនដឹងថាមានរឿងអ្វីកើតឡើងទើបប្អូនស្រីថ្លៃរបស់គាត់បើករថយន្ដទៅបុករះជាមួយម៉ូតូ៣គ្រឿងបណ្ដាលឲ្យរងរបួស៣នាក់នោះតែម្ដង ។
ប្រភពពីម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បាននាំកូនស្រីដើរទិញខោអាវនៅផ្សារស្ទឹងមានជ័យ លុះពេលដែលទិញខាអាវបានហើយនោះគាត់បាននាំកូនស្រីត្រលប់ទៅផ្ទះវិញ ស្រាប់តែពេលដែលដើរមកដល់មុខផ្សារស្រាប់តែរថយន្ដបង្កខាងលើបានបុករះម៉ូតូ៣គ្រឿងរួចបានបុកកូនគាត់ដែលដើរកាត់កន្លែងកើតហេតុនិងបុកអ្នកដើរទន្ទឹមនិងកូនគាត់២នាក់ទៀតបណ្ដាលឲ្យរបួសធ្ងន់ ។
ក្នុងករណីគ្រោះថ្នាក់បុករះនេះរងការខូចខាត់ម៉ូតូ៣គ្រឿងក្នុងនោះមានម៉ូតូម៉ាក Today (ម៉ូតូកូនទា)ដែលគ្មានស្លាកលេខ និងម៉ាកម៉ាក ស៊ីរូស និងម៉ូតូ វីវ៉ា ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុបានទាក់ទងរថយន្ដសង្គ្រោះបញ្ជូនអ្នកដែលរងរបួសទៅមន្ទីរពេទ្យ ដោយឡែករថយន្ដត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងអូសយកទៅរក្សារទុក្នៅអធិការនគរខណ្ឌ មានជ័ យរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕បញ្ញា