បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​

 

 

 
ខេត្ត​ព្រះសីហនុ​ ៖​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​កាល​ពី​វេលា​ម៉ោង​០៨:៣០នាទីព្រឹក​ថ្ងៃទី​១៩ខែ​កញ្ញា​ឆ្នាំ​២០១៧ស្ថិត​នៅក្នុងប្រឡាយទឹក ជិតផ្លូវចូលរោងចក្រ យូសុីនចាស់ក្នុង​ក្រុម2 ភូមិ1 សង្កាត់1 ក្រុង-ខេត្តព្រះសីហនុ។
សាកសព​ជន​រង​គ្រោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នូវ​ឡើយ​ទេ​ដោយ​ជិះ​ម៉ូតូ​ម៉ាក Honda Click ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1AP-2126។
តាម​ប្រភព​ព័ត៌មានពី​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ប្រឡាយ​ ខណៈ​ដែល​មាន​ប្រជាពល​រដ្ឋ​ជិះ​ម៉ូតូ​ឆ្លង​កាត់​កន្លែង​កើត​ហេតុ​ ក៏​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ផ្សេង​ទៀត​ចោម​រោម​មើល​សាកសព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ប្រឡាយ​។
ក្រោយ​ពី​កើត​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​។
តាមការពិនិត្យរបស់សមត្តកិច្ចបច្ចេកទេសវិទ្យាសាស្ត្រទៅលើសាកសព និងស្លាកស្នាមម៉ូតូ នៅកន្លែងកើតហេតុ បានឲ្យដឹងថា​សាកសព​ជន​រង​គ្រោះ​ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បុកឃឿនប្រឡាយទឹកដួលស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវ​បាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ប្រគល់ទៅ​អោយ​ឲ្យក្រុមហ៊ុន ញ៉ូវស្តារ ចាត់ចែងបន្ត រីឯវត្ថុតាង ម៉ូតូ​កម្លាំង​នគរបាលចរាចរណ៍យកទៅរក្សាទុកនៅ​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *