បើក​រថយន្ត​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាល​អោយ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​

 

 

 
ខេត្ត​កណ្ដាល​៖​ បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​រថយន្ត​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​ រួច​បន្ត​ទៅ​បុក​រថយន្ត​២គ្រឿង​ទៀត​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​ទើប​ប្រគល់​អោយ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៨:៣០នាទី​ល្ងាច​ថ្ងៃទី​២០ខែ​កញ្ញា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២១ក្នុង​ភូមិព្រែកអុងប៉ាង ឃុំ​ទឹកវិលស្រុកស្អាងខេត្តកណ្តាល ។
អ្នកបើកបររថយន្តឈ្មោះបុិច ពិសី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ​ កសិករ មានទីលំនៅភូមិទេពអកជូន ឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល​ ដោយ​បើក​រថយន្តម៉ាកម៉នីង ពណ៌​ក្រហមពាក់​ស្លាក​លេខភ្នំពេញ2AQ- 4579។ចំណែកឯ​សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ជាវ សារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខររបរ​កម្មកររោងចក្រ​មានទីលំនៅភូមិព្រែកថ្មីឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល​និង​ប្រពន្ធឈ្មោះញឹម សុខហេងអាយុ២៨ឆ្នាំមុខរបរ​កម្មករ​ស្នាក់​នៅ​ជាមួយ​គ្នា​ដោយ​បើក​បរ​ម៉ូតូ​ហុងដា សេ១២៥ សេរី២០១៧ ពណ៌​ខ្មៅពាក់​ស្លាក​លេខភ្នំពេញ1GI-2149។
តាម​ប្រភព​ព័ត៌មានពី​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​រថយន្តបង្ក​ហេតុ​​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ក្នុង​ទិស​ដៅ​ពី​ជើងទៅត្បូង​(បញ្ច្រាស់)​ទិស​គ្នា​រ៉េ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​បណ្ដាល​អោយ​ដួលដាច់ដៃដាច់ជើងនិងបោកក្បាលស្លាប់ភ្លាមៗតែម្ដង ។ ចំណែក​ឯ​រថយន្តបានជ្រុលទៅបុករថយន្តដែលចតចោលនៅមុខផ្ទះ​២គ្រឿង​ទៀត​រង​ការ​ខូចខាត។បន្ទាប់​មកប្រជាពលរដ្ឋបាននាំគ្នាចោមរោមទ័ព្ធវ៉ៃអ្នកបើកបររថយន្ត​ ខណៈ​ដែល​ឃើញអ្នកបើកបររថយន្តស្រវឹងបើកបុកគេបណ្ដាលអោយស្លាប់។
ក្រោយ​មក​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក​ ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ ចុះជួយអន្តរាគមន៍និងឃាត់ខ្លួនជនបង្កយកមកអធិការដ្នាននគរបាលស្រុកស្អាង​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។រីឯសាកសពត្រូវបានដឹកយកមកតម្កល់ទុកនៅវត្តភ្នំធន់មន្តរងចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។​ដោយ​ឡែក​រថយន្ត​បង្ក​ហេតុ​និងម៉ូតូ​ជនរងគ្រោះ​យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *