


ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចាប់ឃាត់ខ្លួន ខណៈដែលជិះម៉ូតូមានអាវុធកែឆ្នៃខុសច្បាប់នៅជាប់នឹងខ្លួន។ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ២២:៣០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅចំនុចផ្លូវរថភើ្លងក្រុមទី១ ក្នុងភូមិបាក់ទូក សង្កាត់ទួលសងែ្កខណ្ឌឬស្សីកែវ។
ជនសង្ស័យដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួននោះឈ្មោះ លី គឹមលៀង ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឧដួនពេញ ក្រុងភ្នំពេញ មុខរបរជាងភើ្លង។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក់ស្កុបពីពណ៌ទឹកសមុទ្រលាយសពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AB 6712 ទៅដំណើរចេញពីផ្ទះសំដៅទៅកន្លែងឃាត់ខ្លួន ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការត្រួតពិនិត្យក៏បានរកឃើញអាវុធកែច្នៃចំនួន០១ដើមនៅក្នុងអាវរបស់ជនសង្ស័យនឹងគ្រាប់ចំនួន១គ្រាប់។ បន្ទាប់មកកម្លាំងនគរបាលនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ទួលសង្កែដើម្បីសាកសួរ។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំពុងសាកសួរដើម្បីស្វែងរកបក្ខពួកយកមកផ្ដន្ទាទោស ព្រមទាំងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការខណ្ឌចាត់ការតាមផ្លូវច្បាប់៕សារ៉េត