ម្តាយជូនកូនច្បងធ្វើតេស្តនៅរោងចក្រ ឪពុកចុងឆ្លៀតប្រទូស្តកេរភេទកូនប្អូនថតដាក់ទូរស័ព្ទ

ខេត្តតាកែវ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបុរសជាឪពុកចុង ដែលបានយកដៃបបោសអង្អែលប្រដាប់ភេទ និងបានថតជារូបភាពវីដេអូដាក់ក្នុងទូរស័ព្ទដៃ ទៅលើកូនស្រីជាអនិតិជនប្តីដើមរបស់ប្រពន្ធខ្លួន ក្រោយពីទទួលពាក្យបណ្តឹងពីស្រី្តម្នាក់ ជាម្តាយក្មេងស្រីរងគ្រោះ ។

ការឃាត់ខ្លួនបុរសកំហូចរូបនេះបានប្រព្រឹត្តទៅ កាលពីវេលាម៉ោង១ រសៀលថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៧ នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខត្តតាកែវ គ្រាដែលប្រពន្ធយកកូនច្បងទៅធ្វើតេស្តនៅរោងចក្រកាត់ដេរ ។

សមត្ថកិច្ចឲ្យដឹងថា  ឪពុកចុងដែលយកដៃប្រទូស្តកេរខ្មាសកូនស្រីប្តីដើមរបស់ប្រពន្ធ​នេះឈ្មោះ ជីង សុងអេន ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី។ រីឯក្មេងស្រីរងគ្រោះឈ្មោះ ជ ស ន អាយុ ១១ឆ្នាំ រស់នៅជាមួយឪពុកចុង និងម្តាយបង្កើតក្នុងភូមិកើតហេតុខាងលើ ។

ជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានយកដៃបបោសអង្អែលប្រដាប់ភេទ និងបានថតជារូបភាពវីដេអូដាក់ក្នុងទូរស័ព្ទដៃទៅលើកូនស្រីជាអនិតិជនរបស់ប្តីដើមប្រពន្ធខ្លួននៅលើផ្ទះប្រាកដមែន គ្រាដែលប្រពន្ធនិងកូនច្បងមិននៅផ្ទះ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកបាទីកំពុងសាកសួរ ដើម្បី​កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេតតាកែវចាត់ការតាមច្បាប់៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *