





ភ្នំពេញ៖ម្ចាស់ផ្ទះបានកម្ដៅសម្លរួចបានចេញទៅក្រៅដោយមិនបានពន្លត់ចង្ក្រានរួចចាក់សោរទុកចោលឆេះឆ្នាំងហ៊ុយពេញផ្ទះ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានកម្ដៅសម្លរទុកក្នុងផ្ទះរួចគាត់បានចេញទៅក្រៅដោយភ្លេចថាគាត់កម្ដៅសម្លរនៅក្នុងផ្ទះស្រាប់តែមួយសន្ទះក្រោយមកក៏មានផ្សែងហ៊ុយចេញពីក្នុងផ្ទះបង្កកាភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកអន្ដរាគមន៍ចូលទៅបិទភ្លើងចង្ក្រាននិងទាក់ទងទៅម្ចាស់ផ្ទះចាក់សោរចូលទៅក្នុងផ្ទះមើលសម្ភារៈដែរខូចខាត ។
យ៉ាងណាមិញ ករណីឆេះឆ្នាំងសម្លរបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯងមិនបង្កអោយនរណាម្នាក់រងរបួសនោះឡើយ ៕បញ្ញា