ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ និងសមត្តកិច្ ចស្ថាប័នពាក់ព័ន្ធនៃ ស្រុកកណ្ដៀង បានរុករកឃើញសាកសព ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនៅលើផ្ទៃបឹងទន្លេសាប ហើយកាលពីយប់ម្សិលមុិច ខណៈបន្ទាប់ពីបានបាត់ខ្លួនរយៈពេល ២ថ្ងៃបើទោសជាខំប្រឹងប្រែងគ្រប់វិធីក្នុងការរុករកយ៉ាងណាក៍ដោយនោះ។ កិច្ចខំប្រិងប្រែងរុករកសាកសពរហូតឃើញខាងលើ បានប្រទះឃើញនៅវេលាម៉ោង៧ និង១២នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងកើតវត្តមន្នីសាគរ(ហៅវត្តរាំងទិល) ក្បែកន្លែងកើតហេតុ ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ តាមការបញ្ជាក់ពីក្រុមសមត្តកិច្ចចំរុះចុះសហការស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ លទ្ធផល៖ នៅលើខ្លួនប្រាណសាកសពមានស្នាមរបួសច្រើនកន្លែងដូចជា.រយាស់ថ្ពាល់ខាងឆ្វេង.ជាំដើមទ្រូង.បាក់កដៃខាងឆ្វេង.រយាស់គុមត្រចៀកខាងឆ្វេង.បាក់ថ្គៀមក្រោមទាំងសង់ខាង ស្នាមរបួសទាំងនេះអាចកាណូតបុកចំមនុស្សឬស្លាបចាក់កាណូតវិលកាប់ចំថែម។ ប្រភពខាងលើបន្តទៀតថា សាកសពមានឈ្មោះ សេង ធារ៉ា (ហៅហ៊ុន) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ គួររំលឹកថា៖ ហេតុការណ៍ដ៍កម្រខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងកើតវត្តមន្នីសាគរ(ហៅវត្តរាំងទិល)ចម្ងាយប្រមាណជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយបុរសម្នាក់ឈ្មោះ នី សុី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើដំណើរដោយកាណូតសំបកបាឡាជ័យស្មាច់ បំពាក់ម៉ាសុីនម៉ាក ហុីណូតា កំលាំង ១៨សេះ ពណ៏ត្រេអុី បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកចំកាណូត ១គ្រឿងទៀត ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសពី(ជើងទៅត្បូង)ពេញទំហឹង ហើយទំនងអាចបណ្ដាលឲ្យជនរងគ្រោះរបួសរួចធ្លាក់ចូលទឹកទន្លេក៍បានបាត់ខ្លួនរហូតមក។ លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្ររកមិនទាន់ឃើញឈ្មោះ សេង ធារ៉ា ហៅ ហ៊ុន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នាខាងលើ។ លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តទៀតថា ចំពោះជនសង្ស័យបង្ករួមទាំងវត្ថុតាងកាណូតទាំងសង់ខាង ឃាត់ទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ខណៈដែលបានរកឃើញសាកសពហើយមានភាពច្បាស់លាស់ ពិតជាកើតឡើងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពិត្យប្រាកដមែននោះ៕សំបូរ
