ខឹងបងប្អូនលេងល្បែងស៊ីសង ធ្វើអត្តឃាតចងក សម្លាប់ខ្លួនបានសម្រេច

តាកែវ: ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់គិតខ្លី ព្រោះតែ ខឹងបងប្អូនលេងល្បែងស៊ីសង បែរជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនបានសម្រេច ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។

សពក្មេងស្រីឈ្មោះ យុន ចន្រ្ទី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកខ្សែលីឡុង ពណ៌សចងក នឹងផ្ទោងឈ្នៀងផ្ទះបណ្តាលឲ្យស្លាប់។

ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះពិនិត្យសពរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ហើយបានប្រគល់សព​ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *