អគ្គិភ័យដែលបានឆាប់ឆេះរោងចក្រផលិតគ្រឿងបន្សំស្បែកជើង

 

 

 
(ភ្នំពេញ)៖អគ្គិភ័យដែលបានឆាប់ឆេះរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ហឺលីកូអិលធីឌី នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានរលត់ទាំងស្រុងហើយនៅវេលាម៉ោងប្រមាណជិត៤ល្ងាចថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១៦គ្រឿងហើយ​រង​ការខូចខាតវិញអស់ខ្ទង់ម៉ឺនដុល្លារ។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យដែលបានចុះទៅផ្ទាល់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

យ៉ាងណាមិញចំពោះទំហំនៃការខូចខាតវិញ មិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ ដោយគ្រាន់តែដឹងថាខូចខាតអស់សម្ភារៈខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្ដែទោះជាយ៉ាងណាក្នុងគ្រោះថ្នាក់
សង្គមមួយនេះមិនបណ្ដាលឲ្យជនណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

បើតាមនាយការិយាល័យរូបនេះក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដអស់ចំនួន១៦គ្រឿងក្នុងមានរថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,កងរាជអាវុធហត្ថ,អង្គភាព711និងក្រុមហ៊ុនស្រាបៀរកម្ពុជា ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *