


ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូចោទប្រកាន់ថាជាចោរលួចម៉ូតូរួចឃាត់អោយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសាកសួរ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៣៖០០នាទីយប់ថ្ងៃទី២៥ខែកញ្ញឆ្នាំ២០១៧ស្ថិតនៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ អ៊ឹម កូននឹកភេទប្រុស អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះឡ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកឯម្ចាស់ម៉ូតូឈ្មោះ លី ទីភេទប្រុសអាយុ ៣៦ឆ្នាំមុខរបរមេកាក្រុមហ៊ុនដឹកជញ្ចូន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យមានភូមិកំណើតនៅស្រុកត្បូងឃ្មំខេត្តត្បូងឃ្មំ។រីឯម៉ូតូដែលត្រូវគេចោទប្រកាន់ខាងលើម៉ាកហុងដាសេ១២៥សេរី២០១៥អ៊ុតតែមឡើង២០១៥ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ1A-2644។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានយកម៉ូតូចាក់សោ ក ត្រឹមត្រូវនៅមុខបន្ទប់រួចចូលដេកបាត់ទៅ។លុះដល់ម៉ោងកើតហេតុខាងលើគាត់ឈឺបត់ជើងតូចក៏ចុះបត់ជើង ហើយរៀបចំចូលដេកវិញស្រាប់តែលឺសូរសំឡេងសំរឹបម៉ូតូដែលទុកនៅមុខបន្ទប់។បន្ទាប់មកគាត់បានមកមើលម៉ូតូក៏ប្រទះឃើញជនសង្ស័យរត់ចេញពីម៉ូតូហើយស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋជិះខាងឃាត់បានភ្លាមៗនឹងប្រគល់អោយកម្លាំងនគរបាលនាំទៅសាក់សួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ។
តាមសម្ដីរបស់ជនសង្ស័យបាននិយាយថា រូបគាត់មិនបានលួចម៉ូតូនោះឡើយគ្រាន់តែដើរជិតម៉ូតូ។ព្រោះតាំងពីខ្លួនបានផឹកសុីជាមួយមិត្តភ័ក្តម្នាក់ឈ្មោះ អាក្តី តាំងពីម៉ោង៣រសៀលមកម្លេះ ហើយស្រវឹង ដេកលក់បាត់ទៅ។ចំណែកមិត្តភក្ត ជាម្ចាស់បន្ទប់ឈ្មោះអាក្តីជាម្ចាស់បន្ទប់កន្លែងផឹកសុីបានចេញទៅធ្វើការតាំងពីម៉ោង៥ល្ងាចបាត់ទៅ។លុះម៉ោងកើតហេតុគាត់បានដើរទៅបន្ទប់ខ្លួនវិញ ហើយត្រូវម្ចាស់ម៉ូតូស្រែកថាចោរៗខ្លួនមិនបានរត់នោះឡើយ។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក់បណ្តឹងដើម្បីអោយកម្លាំងនគរបាលចាត់ការតាមនីតិវិធីផ្លូវច្បាប់។ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើលិខិតប្រគល់ម៉ូតូអោយយកទៅបន្ទប់វិញ៕សារ៉េត