

ខេត្តរតនគិរីៈ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់នឹងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីយប់ នៅចំណុចវាលស្រែសាផាម ស្ថិតនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
តាមសមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូនិងគោយន្កកន្រ្តៃដោយបើកបរស្របទិសគ្នាម៉ូតូបានជិះបុកពីក្រោយគោយន្តកន្ទ្រៃ បណ្ដាលឲ្យស្លាប់ម្នាក់ព្រោះជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនបញ្ចាំងភ្លើងជិះម៉ូតូម្នាក់ឯងម៉ាកC125ផលិតឆ្នាំ២០០៧ពាក់ស្លាកលេខ1A.6818មានឈ្មោះចាន់ តូភេទប្រុស អាយុ ២០ឆ្នាំជនជាតិទំពួន(ស្លាប់)។ចំណែកឯអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ណូ កាណុត ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិទំពួនអ្នកទាំងពីរខាងលើនេះរស់នៅភូមិថ្មី ឃុំ សេដា ស្រុកលំផាត់ខេត្តរតនគីរី ។
បច្ចុប្បន្ននេះនគរបាលប៉ុស្ដិ៍នបានធ្វើការពិនិត្យសាកសពនិងធ្វើកំណត់ហេតុបានប្រគល់សពទៅឲ្យ អាណាព្យាបាលសពធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។ ដោយឡែកម៉ូតូ និងគោយន្ដកន្ត្រៃត្រូវបាននគរបាលប៉ុស្ដិ៍យកមករក្សាទុក រងចាំធ្វើការ ដោះស្រាយជាក្រោយ៕ សិរសា