ភ្នំពេញ៖បុរស២នាក់បងប្អូនចេញមកពីផឹកសុីនៅក្លឹបមួយកន្លែង រហូតដល់យប់ជ្រៅត្រូវជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូជិះគេចខ្លះនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២៖២៥នាទីយប់រំលងឈានចូលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅភូមិអង្គកែវផ្លូវបេតុងសង្កាត់ចោមចៅខណ្ឌខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ម៉ង់ វាសនា ភេទប្រុសអាយុ២៨ឆ្នាំមានមុខរបរកម្មករកាត់ដេរស្នាក់នៅភូមិជម្ពូវ័នសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជង្រុកឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង។ចំណែកឯម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅបាត់នោះម៉ាកហុងដាសេរី១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១GJ6160សេរីឆ្នាំ២០១៧។
តាមសម្ដីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងប្អូនប្រុសម្នាក់ទៀតបានបបួលគ្នាទៅផឹកសុីនៅក្លឹបមួយកន្លែង អស់ស្រាបៀរ២ថូ។បន្ទាប់មកក៏នាំគ្នាជិះម៉ូតូវិលត្រឡប់មកបន្ទប់ជួលវិញស្រាប់តែជួបនឹងជនសង្ស័យមានគ្នា៤នាក់នៅចំណុចកន្លែងកើតហេតុខាងលើកើតហេតុខាងលើដើរមកសួរនាំថា(កំពុងធ្វើអីគេ) ហើយក៏ទាញដុំថ្មគុបមកលើរូបគាត់បណ្ដាលអោយរងរបួស រួចនាំគ្នាយកម៉ូតូឡើងជិះគេខ្លួនបាត់ស្រមោលអស់ទៅបន្សល់ទុកខ្លួនម្នាក់ឯងចំណែកឯប្អូនម្នាក់ទៀតភ័យពេករត់បាត់មិនដឹងទៅទីណា។
ក្រោយមករូបគាត់ស្រែកឡូរឡាដើម្បីអោយលឺដល់ប្រជាពលរដ្ឋជិតខាងបានដឹងថាចោរវាយប្លន់យកម៉ូតូរបស់គាត់។
បច្ចុប្បន្ននេះមានបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានជូនជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីជួយស្រាវជ្រាវរកមុខជនសង្ស័យទាំង៤នាក់យកមកផ្ដន្ទាទោសទៅតាមច្បាប់៕សារ៉េត