


ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលអោយរបួសធ្ងន់ស្រាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងឡើងលើស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ផ្លូវកោងចុះទៅផ្លូវ២១៧ជិះក្នុងល្បឿនលឿនពេកក៏ជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលអោយដួលរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យរងចាំម្ចាស់មកយកវិញ៕សារ៉េត