

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចហើយព្យាយាមរត់មិនរួច។ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ នៅតាមបណមតោយផ្លូវ៤៣០សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះជា ពិសិដ្ន អាយុ១៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ សង្កាត់ព្រែកឯ ខណ្ឌច្បារអំពៅ ចំណែកជិះម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពម៉ាក់ និច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GH-8780 ។
តាមប្រភពពត័មានពីកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក់ វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-5254 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច។ភ្លាមៗនោះជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលនិងកងរាជអាវុធហត្ថកំពុងល្បាតក៏ដេញចាប់បានម្នាក់ចំណែកឯបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅសាកសួននៅប៉ុស្តិ៍ទំនប់ទឹកដើម្បីកសាងសំណំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចំកាមនចាត់ការតាមផ្លូវច្បាប់៕សារ៉េត