រថយន្ដ២គ្រឿងបើកបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យរងការខូចខាត

 

 

 

 
ភ្នំពេញ៖​រថយន្ដ២គ្រឿងបើកបុកគ្នាពេញមួយទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងនៅត្រង់ចំណុចផ្លូវ២៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដកូរ៉េមួយគ្រឿងពណ៌ ស ដែលពាក់ស្លាកលេខភ្នំពេញ2AB- 8078 បើកបរសោយបុរសម្នាក់អាយុប្រហែល២០ឆ្នាំក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំនុចកើតហេតុបានបុកជាមួយរថយន្ដម៉ាក HUYAUNDI H ពណ៌ ប្រផះដែលពាក់ស្លាកលេខ2AL- 4872 ដែលបើកបរដោយស្ដ្រីម្នាក់ជាជនជាតិចិនទិសដៅពីកើតបំរុងបត់ទៅត្បូង ស្រាប់តែពេលនោះរថយន្ដកូរ៉េបុកចំពីមុខមួយទំហឹងបណ្ដាលឲ្យខូចខាតទាំងសងខាងតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុជួយសម្រួលចរាចរណ៍និងទាក់ទងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នាពេលក្រោយ ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *