ឈឺពោះនាំប្រពន្ធទៅមន្ទីរ​ពេទ្យធ្វើដំណើរ​បានពាក់កណ្តាលផ្លូវ ឆ្លងទន្លេ​បាត់​

 

 

 

 

ភ្នំពេញ៖បុរសម្នាក់នាំប្រពន្ធឈឺពោះទៅមន្ទីរ​ពេទ្យធ្វើដំណើបានពាក់កណ្តាលផ្លូវ​ឆ្លងទន្លេនៅតាមផ្លូវបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៣នឹង៣០នាទីយប់​ឈាន​ចូល​ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​
ស្រ្តីឆ្លងទន្លេតាមផ្លូវមានឈ្មោះ លន់ ផល្លា​អាយុ៣៧ឆ្នាំ​(ចាំដីអោយគេ​)​ស្នាក់​នៅ​ភូមិចុងថ្នល់សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅមានស្រុកកំណើតនៅឃុំព្រះនិពានស្រុកគងពិសីខេត្តកំពង់ស្ពឺ។​ចំណែក​ឯ​ប្តីឈ្មោះ​សយ សៀន អាយុ៥១ឆ្នាំរស់នៅជាមួយគ្នា មានស្រុកំណើតនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

តាម​សម្ដី​របស់​ស្រ្តី​រង​គ្រោះ​បានឲ្យដឹងថា កូនក្នុងផ្ទៃ គ្រប់ខែហើយ​ៗ​រូបគាត់បានភ្លេចថ្ងៃដែលត្រូវសំរាល ខណៈដែលដេកសម្រាកជាង ពាក់កណ្តាលអាធ្រាតប្រហែលម៉ោង២រំលងអាធ្រាត គាត់មានអាការៈឈឺពោះដឹងខ្លួនមិនស្រួល។​បន្ទាប់​មក​បានអោយប្តីឌុបជូនពីកន្លែងចាំដីទៅមន្ទីរ​ពេទ្យ លុះធ្វើដំណើរ កាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង មក​ដល់ចំណុចខាងលើ អាការៈកាន់តែចុកសៀតពោះ ទៅលែងរួច​ក៏​បែកទឹកភ្លោះឆ្លងទន្លេបានកូនស្រី​មួយ​។

តាម​សម្ដី​របស់​ប្តី​ស្រ្តី​រង​គ្រោះ​បាន​អោយដឹងថា នៅ​មុន​ពេល​ដឹក​ប្រពន្ធ​របស់​គាត់​ទៅ​មន្ទីរ​ពេទ្យ​ រូប​គាត់​ស្រែក​ហៅ​រឺម៉កកង់បី​និង​រថយន្តដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ថែម​ទាំង​សំពះសុំ​អង្វរ​អោយជូនប្រពន្ធដើម្បីទៅមន្ទីពេទ្យ​តែពុំមាន​នរណា​ឈប់​ឡើយ​ធ្វើ​អោយ​គាត់​ទាំង​​២នាក់​ប្រពន្ធ​ទ្រាំ​តាម​កម្ម​វាសនា​។

ក្រោយពេលកើតហេតុ​ស្ត្រី​ឆ្លងទន្លេខាងលើត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១បានដឹងទៅមន្ទីរ​ពេទ្យបង្អែក​ពោធិ៍ចិនតុងដើម្បីសំរាកព្យាបាល៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *