ស្រវឹងបើករថយន្តទៅបុកម៉ូតូ​ពីក្រោយយ៉ាងពេញទំហឹង​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ស្រាល​

 

 

 

 

ភ្នំពេញ​៖​មានករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើង​ ខណៈ​ដែល​មាន​រថយន្តបុកម៉ូតូបន្តកន្ទុយគ្នាបីទៅបួនគ្រឿងបានបង្កអោយមានការភ្ញាក់ផ្អើល។ហេតុការណ៍​នេះបានកើតឡើង​កាលពីវេលា​ម៉ោង​១៧:០០នាទី​ល្ងាច​ថ្ងៃទី​២៥ខែ​កញ្ញា​ឆ្នាំ​២០១៧ស្ថិត​នៅតាមបណ្តោយផ្លូវម៉ៅសេទុងក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ខណ្ឌ​ទួល​គោក​។​

​តាម​ប្រភព​ព័ត៌មានពី​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុគេឃើញបុរស2នាក់បើករថយន្តម៉ាកលុចសីស330​មួយ​គ្រឿង​ពាក់​ស្លាក​លេខភ្នពេញ​2Ak 8657បើកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូគេបីទៅបួនគ្រឿងពីក្រោយហើយរថយន្តនោះក៏បានទៅ៎បុករថយន្តមួយគ្រឿងទៀតបានបណ្តាលអោយទៅបុកម៉ូតូមួយគ្រឿងទៀតរង​របួស​ធ្ងន់​ទើប​ឈប់​។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ រថយន្ត​បង្ក​ខាង​លើ​បើកបោះពួយយ៉ាងលឿនពេលនោះអ្នកបើករថយន្តជាន់ហ្វ្រាង់មិនទាន់ក៏ទៅបុកម៉ូតូបីទៅបួនគ្រឿងបានបណ្ដាលអោយជនរងគ្រោះបោកក្បាលទៅនឹងថ្នល់ពីរ​ទៅបីនាក់​ទៀត​រង​របួស​ស្រាល​។
ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​ធ្វើ​ចរាចរណ៍ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​​យក​រថយន្ត​បង្កហេតុនឹងជនបង្ករួមនឹងម៉ូតូជនរងគ្រោះដើម្បីយកទៅរក្សាទុក​រង​ចាំ​ការ​ដោះស្រាយទៅតាមនិតិវិធីច្បាប់​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *