រថយន្ត​២គ្រឿង​បុក​គ្នាពេញ​ទំហឹង​បណ្ដាល​អោយ​មនុស្ស​៣នាក់​រង​របួស​ធ្ងន់​ស្រាល​

 

 

 

 

ឧត្តរមានជ័យ ៖ មនុស្ស៣នាក់រងរបួស ២នាក់របួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីរថយន្ត២ គ្រឿងបើក​បញ្ច្រាស​ទិស បុកគ្នាពេញទំហឹងហើយធ្លាក់ចូលទៅក្នុងទឹកស្រែទាំង២គ្រឿង។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ១១ និង ៤៥ នាទីព្រឹក ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ​២០១៧ នៅចន្លោះគីឡូម៉ែត្រ លេខ ៨៥-៨៦ លើកំណាត់ផ្លូវជាតិលេខ ៦៨ ស្ថិតក្នុង ភូមិថ្មី សង្កាត់កូនគ្រៀលក្រុងសំរោង។
តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបានឱ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខសៀមរាប 2A-9686 បើកបរដោយឈ្មោះ ប៊ុន ជាប លី ភេទ ប្រុស អាយុ៤២ ឆ្នាំមានទីលំនៅ ភូមិខ្នា ឃុំ ជ្រាវ ស្រុក សៀមរាប ខេត្តសៀមរាប ។ ចំណែកមួយរថយន្តមួយគ្រឿងទៀត ម៉ាក កាមា រីឆ្លាម ពាក់ ស្លាក លេខ ភ្នំពេញ 2D-2645 បើកបរដោយឈ្មោះ អាន ចាន់ណាភេទ ប្រុស អាយុ ៣១ ឆ្នាំមាន ទី លំ នៅ ភូមិ ក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប រងរបួសដៃស្រាល  រួមដំណើរ២នាក់ទៀត ទី ១ ឈ្មោះ សួន ឧស្សាហ៍ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មាន ទីលំនៅ ភូមិ ទ្រាស គោក កឋិន ឃុំ ថ្មរ ពួក ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ ។ ទី២ ឈ្មោះ ពេជ្រ សារាយ ភេទ ស្រី អាយុ១៨ ឆ្នាំ មាន ទីលំនៅ ភូមិ ស្វាយ ធំ ឃុំ សំរោង ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង រងរបួសធ្ងន់ ។

តាម​ប្រភពដដែល​បាន​បន្តទៀតថា មុនកើតហេតុរថយន្តហាយឡែនឌ័រ បើកពីត្បូងទៅជើងល្បឿនលឿន រំលោភចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុករថយន្តកាមរីឆ្លាមបើកច្រាសទិសគ្នាបណ្តាលឲ្យប៊ើងធ្លាក់ចូលក្នុងទឹកស្រែទាំង២គ្រឿង បង្កឲ្យភាគីខាងរថយន្តកាមរី រងរបួស៣នាក់ ២នាក់ធ្ងន់ និងម្នាក់ស្រាល ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំង ជំនាញខេត្តធ្វើកាវាស់វែងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅមន្ទីពេទ្យ ចំណែករថយន្តទាំង២គ្រឿងយកទៅ រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំការដោះស្រាយពេលក្រោយ ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *