កម្មករសំណង់​២​នាក់ ធ្លាក់​ពីលើ​អគារ​ក្រុមហ៊ុន​ទី​ហាវ​សេ​រ៉ា​មិច ខេ​ម​បូឌា កម្ពស់១០ជាន់ រងរបួស​ធ្ងន់​ ​

ភ្នំពេញ៖ កម្មករសំណង់២នាក់ ត្រូវបានប្រភពខ្លះថាធ្លាក់ពីលើជណ្ដើរយន្ត  ឯខ្លះទៀតថាធ្លាក់ពីលើ រន្ទាកម្ពស់១០ជាន់ របួសធ្ងន់ ខណៈកំពុងតែបូកជញ្ជាំងអគារនៃអគារក្រុមហ៊ុនទីហាវសេរ៉ាមិច ខេមបូឌា ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់ច្រកចូលបុរីប៉េងហួត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

សាក្សី បានបញ្ជាក់ថា គ្រោះថ្នាក់មួយនេះ បានកើតឡើង ដោយសារតែជនរងគ្រោះទាំង២នាក់ ពេលឡើងតាមជញ្ជាំងយន្តនោះ មិនបានពាក់ខ្សែក្រវ៉ាត់ បណ្តាលឲ្យធ្លាក់មកក្រោមតែម្តង។ តែសក្សីម្នាក់ទៀតអះអាងថាជនរងគ្រោះធ្លាក់ពីរន្ទដែកទេ ដោយ
ជនរងគ្រោះទី១មានឈ្មោះ ម៉ាប់ បាក់ឆ្អឹងខ្នង និងម្នាក់ទៀតឈ្មោះ ឌី រងបួសធ្ងន់ផងដែរ។ បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ត្រូវគេជួយសង្គ្រោះ និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕  អូន ធួក

%e1%9e%92%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%87%e1%9e%8e%e1%9f%92%e1%9e%8f%e1%9e%be%e1%9e%9a

Leave a Reply

Your email address will not be published. Required fields are marked *