កំពុងដាក់ដាំបាយក្នុងបន្ទប់នឹងចង្រ្កានហ្គ្រាស​អត់​ដឹង​ម៉ូតូហៀរសាំងបណ្តាលឲ្យឆាបឆេះផ្អើលទាំងព្រឹក

 

 

 

 

ភ្នំពេញ៖ អគ្គីភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍​ ខណៈ​ដែល​ម្ចាស់បន្ទប់ជួលកំពុង​ដាក់ដាំបាយនិងចង្ក្រានហ្គ្រាស​ហើយដោយសារតែម៉ូតូរបស់គាត់ទុកក្នុងបន្ទប់ហៀរ​សាំងបណ្តាលអោយឆាបឆេះ​តែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលលេខ៤ផ្លូវ១៩៧២ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរស​ម្នាក់​ឈ្មោះ ជួន ពន្លក អាយុ២៧ឆ្នាំមានមុខរបរប្រធានគ្រប់គ្រងដឹកជញ្ជួនកាហ្វេក្រុមហ៊ុនឯកជនដែលជាម្ចាស់បន្ទប់ជួលកន្លែងកើតហេតុបានន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុរូបគាត់បានដាក់ដាំបាយនិងចង្ក្រាន់ហ្គ្រាសហើយក៏​ចូលទៅក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញក៏​ឃើញអណ្តាតភ្លើងឆាបឆេះឡើង។បន្ទាប់​មក​សង្ស័យតែឆាបចេញពីម៉ូតូរបស់គាត់​ពេល​មើល​ទៅ​ឃើញ​ម៉ូតូគាត់មានហៀរ​សាំងតិចៗ​ចេញមកខាងក្រៅតែគាត់មិនបានចាប់អារម្មណ៍​ទើប​បណ្ដាល​អោយ​ឆេះ​បែប​នេះ​។
តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ខណ្ឌដែលចុះជួយអន្តរាគមន៍បានអោយដឹងថា មូលហេតុដែលនាំអោយមានអគ្គីភ័យកើតឡើងនេះគឺបណ្តាលមកពីម្ចាស់បន្ទប់ជួលដាក់ដាំបាយហើយមិនបានមើលថាម៉ូតូនៅក្នុងបន្ទប់នោះមានហៀរ​សាំងទើបបណ្តាលអោយឆាបឆេះនេះ។
តាមប្រភព​ដដែល​បាន​បន្តថាសម្ភារៈ​ខូច​ខាតមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងសម្លៀកបំពាក់មួយចំនួន។ ករណីនេះ​ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់២គ្រឿងហើយរលត់ទៅវិញនៅម៉ោង៨និង២០នាទីព្រឹក៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *