ភ្នំពេញ៖ រថយន្តតាក់សុីមួយគ្រឿងកំពុងឈប់ស្តុបស្រាប់តែមានរថយន្តកាមរីឆ្លាមមួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តតាក់សុីបណ្តាលអោយរងការខូចខាតហើយព្យាយាមបើករថយន្តតែត្រូវក្រុមរថយន្តរងគ្រោះដេញឃាត់ជាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចស្តុបផ្លូវបំបែកជា៥កែងនិងផ្លូវលេខ២៧១ ស្តិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តតាក់សុីម៉ែត្រ មួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុដោយសាតែរងចាំស្តុបក្រហមពេលកំពុងឈប់ស្រាប់តែមានរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ2S 2267 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តតាក់សុីបណ្តាលអោយរងការខូចខាតបន្តិចបន្តួចភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់បានចំងាយ៣០០ម៉ែត្រក៏ត្រូវក្រុមរថយន្តរងគ្រោះដេញឃាត់បានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលភាគីទាំងសងខាង បន្ទាប់ភាគីខាងរថយន្តរងគ្រោះទាមទាសំណងចំនួន១០០ដូល្លារតែភាគីខាងរថយន្តបង្កសុំសម្រួលគ្នាត្រឹម៩០ដូល្លារហើយជនរងគ្រោះក៏ព្រមទទួលដោយបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕សារ៉េត