កម្ពុជា​នឹង​តម្លើង​រោង​ចក្រ​រថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់និង​យានដ្ឋានជួសជុលរថយន្តទំនើបគ្រប់ស៊េរី ដ៏ធំបំផុតខាង​មុខ​

 

 

 

ភ្នំពេញ​៖​កាលពីថ្ងែទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រុមហ៊ុន Try Pheap Group របស់ ឧកញ៉ា ទ្រី ភាព បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា ជាមួយ ក្រុមហ៊ុនចិន Beijing Zhongjiao Rongqing Science and Technology លើគម្រោងវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្តទំនើប គ្រប់ស៊េរី ដ៏ធំបំផុត នៅកម្ពុជា។ចំណែកយានដ្ឋានជួសជុលរថយន្តទំនើបគ្រប់ស៊េរី នឹងបង្កើតឡើងនៅភូមិកន្ទោកជើងឃុំកន្ទោកខណ្ឌពោធិ៍សែនជ័យ។

តាមរយៈការចាប់ដៃវិនិយោគរួមគ្នានេះ ក្រុមហ៊ុនទាំងពីរនឹងជម្រុញកិច្ចសហការឱ្យបានល្អនិងឆាប់រហ័ស ដើម្បីផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់បុគ្គលិក-កម្មករក្នុងស្រុក ឱ្យឆ្លើយតប ទៅនឹងកិច្ចសហការល្អរវាងប្រទេសកម្ពុជា និងប្រទេសចិន​យ៉ាង​ស្អិត​រមួត​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *