រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពីក្រោយបណ្តាលអោយស្លាប់ម្នាក់

 

 

 

 
ភ្នំពេញ៖​ ស្ត្រីម្នាក់បានស្លាប់ភ្នាមនៅកន្លែងកើតហេតុខណះកំពុងជិះម៉ូតូហើយត្រូវបានរថយន្តមកបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១៩”១០នាទីយប់ថ្ងៃទី២៧/០៩/២០១៧ចំណុចផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពមានឈ្មោះ លក្ខណ៍ សំអូន ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេជិះម៉ូតូម៉ាក(ឆាលី)ពណ៍ស គ្មានស្លាកលេខ

តាមសម្តីអ្នកម៉ីងឈ្មោះ ឡេង ភីម អាយុ៤៧ឆ្នាំ ដែលឃើញហេតុការណ៍បានអោយដឹងថាខ្ញុំកំពុងអង្គុយក្រោមផ្ទះបន្ទាប់មកក៏មានម៉ូតូនិងរថយន្តបើកស្របទិសគ្នាពីកើតទៅលិចក្រោយមកនាងខ្ញុំក៏លឺសំឡេងមនុស្សស្រែកយ៉ាងខ្លាំងនាងខ្ញុំក៏រត់មកមើលស្រាប់តែឃើញមានរថយន្តធុនធំមិនស្គាល់ម៉ាកបើកចេញទៅទិសខាងលិចយ៉ាងលឿនក្រោយមកទៀតស្រាប់តែឃើញ ឈ្មោះ សំអូន ដេកស្លាប់នៅលើផ្លូវរួចខ្ញុំក៏ហៅអ្នកជិតខាងអោយមកជួយមើលនិងរាយការណ៍ជូនសមត្ថកិច្ចអោយចុះមកកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើរួចក៏ធ្វើការត្រួតពិនិត្យនិងវាស់វែង។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានយកមករក្សាទុកនៅសណ្តាប់ធ្នាប់ចរាចរខណ្ឌដង្កោ ដោយឡែករថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *