ខេត្តកណ្ដាល៖ ម្ចាស់ទូរសព័្ទបានរងរបួសធ្ងន់ដោយមានបុរសម្នាក់ឈ្មោះ សំ រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិតាខ្មៅ៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)ឆូតនឹងផ្លែឡាមពេលតាមទាន់ជនសង្ស័យចូលលួចទូរស័ព្ទដលើក្នុងផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីយប់ឈានចូល ថ្ងៃទី២៣វិច្ឆិកា២០១៦ នៅចំណុចក្នុងស្នាក់ការនសាខាក្រុមហ៊ុនmetfoneភូមិតាខ្មៅ២សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រៅពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេត ជនសង្ស័យខាងលើបានលោតផ្លោះរបងចូលលួច ទូរស័ព្ទជនរងគ្រោះឈ្មោះ ខេន ហាស្តា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅ ស្នាក់នៅកន្លែងកើតហេតុខាងលើ មុខរបរបុគ្គលិកក្រុមហ៊ុន metfone គ្រាដែលជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់របស់ខ្លួន។ពេល ជនរងគ្រោះភ្ញាក់ដឹងខ្លួនបានងើបបើកទ្វារចេញមើល ឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ចូលលួចទូរសព្ទ័របស់ខ្លួនដែលបានសាកថ្មក្នុងបន្ទប់ធ្វើការនោះ២គ្រឿង ក៏បានបានស្ទុះទៅចាប់ តែត្រូវជននេះយកផ្លែឡាមឆូតទៅលើដៃជនរងគ្រោះបណ្តាលឲ្យរងរបួសរយះ ដៃជាច្រើនកន្លែងរួច មានការប្រតាយប្រតប់គ្នាបុគ្គលិកដែលដេកនៅបន្ទប់ក្បែរៗគ្នាភ្ញាក់ បានមកជួយចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាងដូចខាងលើ ប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី ៕ សំនៀង

