កម្លាំងនគរបាល​នៃអធិការខណ្ឌពោធិ៍សែនជ័យឃាត់​ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន៤កញ្ចប់

 

 

 

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍របស់អធិការនរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតការពារទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានកុំអោយកើតមាន ឃាត់ជនសង្ស័យចំនួន២នាក់ រកឃើញថ្នាំញៀនចំនួន៤កញ្ចប់បោះចោលទៅលើដី​ ខណៈ​ដែល​កង​កម្លាំង​ធ្វើ​ការ​ត្រួតពិនិត្យ​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង២១និង០០នាទីយប់​ ថ្ងៃទី​២៧ខែ​កញ្ញា​ឆ្នាំ​២០១៧ស្ថិត​នៅចំណុចផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ​ទី​១)​ឈ្មោះ​ គ័ង លាភភេទប្រុសអាយុ១៨ឆ្នាំ មុខរបរឡើងត្នោត ស្នាក់នៅក្រោយវត្តគោកបញ្ជាន់ភូមិ​ថ្ម​គោល​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទី២)​ឈ្មោះ​ ហេង វិជ ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​បាន​អោយ​ដឹង​ថា​ នៅមុនពេល​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យខាងលើ​កម្លាំង​នគរ​បាល​ផ្នែក​អន្តរាគមន៍​ចេញល្បាតចំនួន៤ម៉ូតូគ្នា៨នាក់។លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជួបជនសង្ស័យចំនួន២នាក់ កំពុងអង្គុយនិងឈរនៅ តាមផ្លូវដោយមានការសង្ស័យទើបកម្លាំងបានឈប់សួរនាំនិងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែជនសង្ស័យរត់​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួនជាប់ ហើយដើររក​មើល​ជុំ​វិញ​
កន្លែង​កើត​ហេតុ​ដែល​ជនសង្ស័យឈរឃើញ​ម្សៅក្រាមពណ៌​សថ្លាចំនួន៤កញ្ចប់តូច ។

ក្រោយពីរកឃើញវត្ថុតាង រួច​កម្លាំង​នគរបាល​បាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមក​សាក​សួរនាំនៅផ្នែកជំនាញតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុុតាង ត្រូវ​កម្លាំង​នគរ​បាល​ផ្នែក​អន្តរាគមន៍​បញ្ជូន​ទៅអោយផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *