




ភ្នំពេញ៖យុវជនប្រុសស្រី២នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ដួលអូសប្រហែល៥ម៉ែត្រចូលក្រោមរថយន្តដែលចតនៅចញ្ចើមផ្លូវខាងឆ្វេងបណ្ដាលអោយយុវជនម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង រីឯនារីម្នាក់ទៀតរបួសស្រាលរលាត់ដៃរលាត់ជើង
។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតគេឃើញបុរស២ទៅ៣នាក់បើករថយន្តម៉ាក ម៉ាសស្ដា BT 50 ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1999 មកចតនៅចញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុផ្នែក ចំហៀងខាងឆ្វេងដៃ រួចដើរចូលទៅផ្ទះមួយកន្លែងនៅក្បែរនោះ។លុះមួយស្ទុះក្រោយមកស្រាប់តែមាន យុវជនប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer xពណ៌ស លាយផ្កាឈូកពាក់ស្លាកលេខ ភ្នំពេញ 1GN-8936 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ៣១០ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រាំបណ្ដាលអោយដួលអូសប្រហែល៥ម៉ែត្រចូលទៅក្រោមរថយន្តរងរបួសធ្ងន់យុវជនដែលជាអ្នកបើកម៉ូតូបាក់ជើងម្ខាង ចំណែកនារីម្នាក់ទៀតរបួសរលាត់ដៃនិងជើងភ្លាមៗត្រូវបានរថយន្តសង្គ្រោះ មន្ទីរព្យាបាលហុងហាក់ដឹកទៅព្យាបាល។
ក្រោយពេលកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅនគរបាលជំនាញចរាចរណ៍ខណ្ឌមកធ្វើការវាស់វែងបន្ទាប់មកក៏មានអ្នកតំណាង ជនរងគ្រោះមកដល់ចរចារព្រមស្មើគ្នាដោយយកម៉ូតូឡានទៅជុសជល់រៀងៗខ្លួន ៕បញ្ញា