ជិះសុខ​ៗឃើញ​កម្លាំង​នគរ​បាល​ល្បាត​ផ្ដួល​ម៉ូតូ​ចោល​រត់​បាត​ជើង​ស​ព្រាត​តាមពិតអញ្ចឹងសោះ

0
171

 

 

 

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូបិតស្កុតស្លាកលេខពណ៌​ខ្មៅ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្តិ៍បឹងសាឡាងល្បាត​ ផ្តួលម៉ូតូ​ចោល​រត់​បាត​ជើង​ស​ព្រាត​ចាប់បានម្នាក់ បន្ទាប់​ពី​មាន​ការ​សង្ស័យ​។ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង ១៩និង០០នាទីយប់ថ្ងៃទី២៧ខែ​ កញ្ញា​ឆ្នាំ​ ២០១៧ តាមបណ្តោយផ្លូវ២៦១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក។

ជនសង្ស័យខាងលើមានឈ្មោះ ហេង បញ្ញា អាយុ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំបឹងសាឡាង​ខណ្ឌ​ទួល​គោក​។
តាមប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុកម្លាំង​នគរបាល​ប៉ុស្តិ៍​ជិះល្បាតក្នុងមូលដ្ឋាន​ដើម្បី​ទប់​ស្កាត់​កុំ​អោយ​មាន​បទ​ល្មើស​កើត​ឡើង​ស្រាប់តែពេលនោះ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ហុងដា​សេ​១២៥សេរី​២០០៧ពណ៌​ខ្មៅពាក់ស្លាកលេខសៀមរាប 1E-9548 ឃើញកម្លាំង​នគរបាល​ផ្ដួលម៉ូតូតែម្ដងធ្វើឲ្យមានការសង្ស័យទើបតាមឃាត់ខ្លួន​ព្រោះ​ម៉ូតូ​បិទស្កុតខ្មៅ​ស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​កម្លាំង​នគរ​បាល​កំពុងសាក​សួរនៅប៉ុស្តិ៍នគរបាលបឹងសាឡាង ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ទួល​គោក​ចាត់ការ​បន្ត​៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here