នារីវ័យជំទង់​ម្នាក់លោតពីផ្ទះស្លាប់បាត់បង់ជីវិត​តូច​ចិត្ត​មានជំងឺប្រចាំកាយ

 

 

 
ភ្នំពេញ៖ នារីវ័យ​ជំទង់​ម្នាក់​លោតពីលើផ្ទះល្វែងដែលមានកំពស់២ជាន់ធ្លាក់មកដល់ដីស្លាប់បាត់បង់ជីវិត​តូច​ចិត្ត​នឹង​មានជំងឺប្រចាំកាយ(សរសៃប្រាសាធ)។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងលេខ៧ក ផ្លូវ៣បេ ក្រុម២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក​សពនារីជនរងគ្រោះមានឈ្មោះ ហ៊ុន លីយ៉ានុត ភេទស្រីអាយុ២៣ឆ្នាំ​មុខរបរនៅផ្ទះភូមិបុលតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភព​ព័ត៌មានពី​បុរសម្នាក់ឈ្មោះ សួង សុខា អាយុ៥៣ឆ្នាំដែលជាម្ចាស់ផ្ទះនិងត្រូវជាពូរបស់នារីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុកាលពីថ្ងៃទី២៧ខែកញ្ញា​ឆ្នាំ២០១៧ គាត់បានធ្វើពិធីបុណ្យគំរប់​៧ថ្ងៃអោយម្តាយរបស់គាត់ដែលត្រូវយាយរបស់នារីរងគ្រោះនៅវត្តទឹកថ្លាហើយពេលធ្វើបុណ្យរួចក៏​ហៅអោយមកសំរាកនៅផ្ទះគាត់មួយយប់សិន​ស្អែកឡើងចាំទៅស្រុកវិញ​ លុះព្រឹកឡើងស្រាប់តែជួបហេតុការបែបនេះកើតឡើងតែម្តង។

តាមប្រភព​ព័ត៌មានពី​ស្ត្រីឈ្មោះ តូច វណ្ណឌី អាយុ៤៥ឆ្នាំត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះបានអង្គុយយំអោបសពកូនស្រីទាំងសោកស្តាយថា កូនស្រីគាត់មានជំងឺប្រចាំកាយនេះជាច្រើនឆ្នាំមកហើយៗគាត់បាននាំទៅព្យាបាលដែតែមិនជាសោះគាត់បញ្ជាក់ថានៅស្រុកអោយតែជំងឺនេះរើម្តងៗកូនគាត់រត់ទៅរត់មកផ្អើល​អ្នក​ជិតខាងនាំគ្នាជួយចាប់ទំរាំដឹងខ្លួនវិញ។ទើនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧គាត់ត្រូវឡើងមកភ្នំពេញដើម្បីធ្វើបុណ្យគំរប់​៧ថ្ងៃអោយម្តាយនៅវត្តទឹកថ្លាហើយដោយគ្មានអ្នក​ណានៅមើលថែកូនគាត់(សព)ទើបយកមកជាមួយ​ រហូត​ពេលធ្វើបុណ្យរួចក៏​មកសំរាកនៅផ្ទះបងថ្លៃ(កន្លែងកើតហេតុ)មួយយប់សិនថាស្អែកទើចេញដំណើរទៅស្រុកវិញស្រាប់តែព្រឹកឡើងគាត់រវល់ចូលបន្ទប់ទឹកក៏​ឮសំលេងផាំងលើយ៉ាកសង្ក័សីគាត់ស្ទុះចេញមកមើលឃើញកូនស្រីធ្លាក់ដល់ដីស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។
ក្រោយកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ជំនាញចុះមកធ្វើត្រួតពិនិត្យឃើញថាសាក​សពពិតជាស្លាប់ដោយលោតសម្លាប់ខ្លួនពីលើផ្ទះដោយខ្លួនឯងពិតប្រាកដមែនដោយមិនជាប់ពាក់ព័ន្ធនិងអំពើឃាត្តកម្មអ្វីនោះទេ។
បច្ចុប្បន្ន​នេះ​សាកសពជន​រង​គ្រោះ​បាន​កម្លាំង​នគរ​បាល​ប្រគល់ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ឯ​ស្រុក​កំណើត​៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *