សង្ស័យស្រវឹងស្រាវៃគ្នាហើយទៅបញ្ចប់រឿងត្រឹម២០០ដុល្លានៅប៉ុស្តិ៍ទឹកថ្លា

img_6783

ភ្នំពេញ៖បុរស២នាក់សង្ស័យស្រវឹងស្រាដូចគ្នាទាស់ពាក្យសំដីគ្នា ឈានដល់វៃតបគ្នាបណ្តាលឲ្យរងរបួសទាំងសងខាងហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងប្រមាណ ជាង៥រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលីង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសទាំង២នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅប៉ុស្តិ៍នគរបាលទឹកថ្លា បុរសទី១ឈ្មោះ ម៉ៅ អាយុ៣៣ឆ្នាំ មុខរបរជាជាងម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ បុរសទី២មិនត្រូវបានស្គាល់ឈ្មោះទេ អាយុប្រហែល ៤០ឆ្នាំ មុខរបរចុងភៅរោងការ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសទី២នោះបានធ្វើដំណើរដោយជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុខាងលើប៉ះឥវ៉ាន់របស់ឈ្មោះ ម៉ៅ ភ្លាមនោះឈ្មោះ ម៉ៅ ក៏បានទៅហក់វៃក៏មានការប្រតាយប្រតប់គ្នាបង្កអោយមានរបួសស្នាមទាំងសងខាង (ជាងម៉ូតូត្រូវចំក្បាលរងរបួសជាទម្ងន់) ។

ក្រោយពីមានការប្រតាយប្រតបគ្នារួចគេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាចុះទៅឃាត់ខ្លួនបុរសទាំង២នាក់ដើម្បើយកមកដោះស្រាយនៅប៉ុស្តិ៍ទឹកថ្លា ដោយភាគីខាងជាងម៉ូតូព្រមសងជំងឺចិត្តចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿង៕

 

Leave a Reply

Your email address will not be published. Required fields are marked *