រថយន្តម៉ាកdeawooបុករថយន្តម៉ាកhyundaiពីក្រោយបណ្តាលអោយរង​របួសធ្ងន់ម្នាក់

 

 

 

 
ភ្នំពេញ៖​ ហេតុការណ៍ថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាងកាលពីវេលាម៉ោង ០៦៖​០០នាទីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះឈ្មោះហុីង តុលា លើផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ។
​ តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកhyundai ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ៣b-៧២៥០ បើកបរដោយឈ្មោះ ជៀម វុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិតាំងក្រាំង ឃំុជាលា ស្រុកបាធាយ ខេត្តកំពត់ចាម ។ ធ្វើដំណើរលើផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកdeawoo ពណ៍ទឹកប៊ិុច ពាក់ស្លាកលេខ ភ្នំពេញ 2I -៨៧៤៥ បើកបរដោយឈ្មោះ សេន រតនា ភេទប្រុស អាយុ២៦ឆ្នាំ(រងរបួសធ្ងន់)ស្នាក់នៅ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បុកពីរក្រោយរថយន្ត រងគ្រោះបណ្តាលអោយរងរបួសមនុស្សម្នាក់ចំណែករថយន្តរងការខូចខាតទាំងសងខាង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលដើម្បីរងចាំដោះស្រាយពេលក្រោយ៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *