លោក វណ្ណ មុលីវណ្ណ ស្ថាបត្យករ សម័យសង្គមរាស្រ្តនិយម បានទទួលមរណភាព

ភ្នំពេញៈស្ថាបត្យករជើងចាស់ក្នុងសម័យសង្គមរាស្រ្តនិយមដ៍ល្បីឈ្មោះ គឺលោក វណ្ណ មុលីវណ្ណ បានទទួលមរណភាព កាលពីវេលាម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃទី២៨ កញ្ញាឆ្នាំ២០១៧នេះក្នុងជន្មាយុ៩១ឆ្នាំដោយជរាពាធ ដោយបានបន្សល់នូវស្នាដៃជាច្រើន សម្រាប់កម្ពុជាពិសេសគឺគំរូស្ថាបត្យកម្មស្ដាតអូឡាំពិក វិមានឯករាជ្យ វិមានរដ្ឋចំការមន រោងកុនចេនឡា ជាដើម។

សពរបស់លោកវណ្ណ មូលីវណ្ណត្រូវតម្កល់ធ្វើបុណ្យនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការរំពឹងថា នឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មហាជន និងអ្នកអភិរក្សស្នាដៃវប្បធម៌ ដែលទទួលស្គាល់នូវស្នាដៃរបស់លោក។ លោក វណ្ណ មូលីវណ្ណ  កើតនៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ១៩២៦ នៅក្នុងខេត្តកំពត ដោយមរណភាពរបស់លោក បានធ្វើឲ្យមានការសោកស្ដាយយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *