


ភ្នំពេញ៖យុនវជន១ក្រុមបានបបួលគ្នាមកដើរលេងក្លិប តែមិនទាន់បានចូលផង ត្រូវបក្ខពួកមួយក្រុមទៀតដេញកាប់ទាល់ច្រកយកកាំបិតដែលលាក់ទុកដេញកាប់វិញរត់ពេញផ្លូវស្របពេលកម្លាំងនគរបាលខណ្ឌកំពុងល្បាតឃាត់បាន២នាក់នឹងម៉ូតូ១គ្រឿង។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២០នឹង៣០នាទីយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខធនាគាកាណាឌីយ៉ាក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ ជីង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែជ័យ មានស្រុកកំណើតនៅភូមិតានង ឃុំកោះសូទិនស្រុកកោះសូទិន ខេត្តកំពង់ចាមនឹងជនសង្ស័យទី២-ឈ្មោះឡយ សុី ម៉េក ភេទប្រុស អាយុ១៦ឆ្នាំមុខរបររោងចក្របោះពុម្ភស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ស្រុកកំណើតនៅស្រុកកោះសូទិនខេត្តកំពង់ចាម។រីឯ
ម៉ូតូដែលជនសង្ស័យខាងលើជិះម៉ាកនិចពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BR-7145។
តាមប្រភពព័ត៌មានពីយុវជនទាំង២នាក់បាននិយាយថានៅមុនពេលកើតហេតុពួកគាត់បាននាំគ្នាមកដើរលេងក្លិប នៅម្តុំកាណាឌីយ៉ាដោយមានគ្នា ៤នាក់ម៉ូតូ២គ្រឿង។ លុះជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានភាគីបង្កមួយក្រុម មានគ្នាជិត១០នាក់ជិះម៉ូតូ៤គ្រឿង មានដាវនឹងកាំបិត ជិះដេញពួកគាត់ ។បន្ទាប់មកឈ្មោះ វ៉ាន់ ជីងបានយកកាំបិតដែលខ្លួនលាក់ទុក មកដេញទៅលើជនបង្កវិញតែមិនទាន់បានកាប់ទៅលើមិនទាន់បានម្នាក់ផងត្រូវកម្លាំងនគរបាលដេញចាប់ពួកគាត់ ប៉ុន្តែបក្ខពួករបស់ពួកគាត់២នាក់ទៀតបានជិះម៉ូតូរត់បាត់ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅនាំយុវជនទាំង២នាក់ខាងលើ សួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីណែនាំព្រមទាំងទាក់ទងអាណាព្យាបាលយុវជនទាំង២នាក់អោយមកធានាយកទៅវិញ៕សារ៉េត