ជិះម៉ូតូជែងមិនផុតដួលចូលក្រោម​រថយន្ត​កិនពាក់កណ្តាលខ្លួនស្លាប់យ៉ាងអាណោចអាធម៌

0
154

 

 

 

 

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ ខណះជិះម៉ូតូវ៉ាជែងរថយន្តធនធំដឹកដែក ក៏ដួលចូលក្រោមរថយន្តកិនពាក់កណ្តាលខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦នឹង៥០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខផ្ទះសំណាក់ឯម តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
​ ជនរងគ្រោះឈ្មោះថេង​ឡាយ​ ភេទប្រុសអាយុ៤៥ឆ្នាំ​ ស្នាក់នៅសង្កាត់អូឬស្សី៤​ខណ្ឌ៧មករា​។ មានស្រុកកំណើតនៅត្បូងឃ្មុំ​ ឃុំត្បូងឃ្មុំ​ ស្រុកត្បូងឃ្មុំ​ ខេត្តកំពង់ចាម។ ចំណែកតៃកុងរថយន្តមានឈ្មោះជាគឹម​រ៉ុង​ ភេទប្រុសអាយុ៣៩ឆ្នាំ​មានស្រុកកំណើតនៅឃុំអូរាំង​ ស្រុកបារាយ៍​ ខេត្តកំពង់ធំ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះខាងលើបានជិះម៉ូតូហ្វីណូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-7552 ជិះតាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិច បានជិះវ៉ាជែងនឹងរថយន្តធន់ធំដឹកដែកមួយគ្រឿង​ ពណ៍លឿង​ ពាក់ស្លាកលេខកំពង់3A 1320 តែមិនផុតក៏ដួលចូលក្រោមក៏រថយន្ត កិនចំពាក់កណ្តាលខ្លួន ធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអាធម៌ ចំណែកម៉ូតូខ្ទេចម៉ត់តែម្តង ។
រថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនប៉ុន្តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់បានចម្ងាយប្រហែល២គីឡូម៉ែត្រ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលរាជធានីចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយចំណែកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here