






ភ្នំពេញ៖ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោដេញចាប់ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានធ្វើសកម្មភាព ឆបោកយកដែកអស់ជាច្រើនតោន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ជិតនិងក្រុមហ៊ុន ម៉ាសើដេស ផ្លូវ៦០ម៉ែត្រភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនសង្ស័យខាងលើសមត្ថកិច្ចអោយដឹងឈ្មោះថា ១.មានឈ្មោះ លាត់ ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបប ជាងសំណង់ ភូមិ២សង្កាត់ជ្រូយចង្វារ ខណ្ឌជ្រោយ។ ២.មានឈ្មោះ វី ម៉ាត់លី ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ២៤ ឆ្នាំ អ្នកនេសាទ ស្នាក់នៅ សង្កាត់ជ្រូយចង្វា ខណ្ឌជ្រោយចង្វា
៣.មានឈ្មោះ កូប ម៉ាស់ម៉ូត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៣៣ មុខរបប នេសាទ ដកហូតម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI 7077 ។ចំណែកជនរងគ្រោះដែលជាម្ចាស់ដែក មានឈ្មោះ គ្រី លេងស្រេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបប លក់គ្រឿងសំនង់ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌដង្កោបានអោយដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិ្ច្ចបានទទួលដំណឹងតាមទូរសព័្ទ ពីជនរងគ្រោះ ជាម្ចាស់ដេប៉ូ លក់គ្រឿងសំណង់ថាមាន ជនសង្ស័យ ខាងលើ បានធ្វើសកម្មភាព ឆបោកដែក មួយរថយន្តយកទៅលក់បាត់ហើយ លឺដូចនេះពួកគាត់ជាកម្លាំងព្រហ្មទណ្ឌ បានយកលេខទូរសព័្ទ ជនសង្ស័យ ពីជនរងគ្រោះ ដើម្បី ព្យាយាមទំនាក់ទំនង តាមជំនាញ់របស់ពួកគាត់ រហូតបានតំរុយពីសង្ស័យ ដែលកំពុងតែជិះម៉ូតូធ្វើដំនើរតាម នៅ២១៧និងនិយាយទូរសព័្ទជាមួយសមត្ថកិច្ចផងនោះ ដោយឃើញភិនភាគច្បាស់លាស់ សមត្ថកិច្ចបានបើករថយន្តដេញតាមឃាត់អោយជនសង្ស័យអោយឈប់ តែជនសង្ស័យទាំងនោះហាក់បីដូចជាដឹងខ្លួន បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួន រហូតដល់ ជិតនិងក្រុមហ៊ុន ម៉ាសើដេស ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជនសង្ស័យបានផ្តួលម៉ូតូ ដើម្បីរត់គេចគេចខ្លួន តែត្រូវបានសមត្ថកិច្ច ដេញឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ ព្រមទាំងម៉ូតូមួយគ្រឿងយកទៅសាកសួរនៅអធិការដ្ធានខណ្ឌដង្កោ ។ តាមចំលើយសារភាពរបស់ជនសង្ស័យបាននិយាយថា ពួកគេពិតជាបាន ធ្វើសកម្មភាព ឆបោកពីជនរងគ្រោះពិតប្រាកដមែន ហើយដែកទាំងនោះ គឺពួកបានយកទៅលក់ នៅកន្លែងទិញអេតចាយ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ បានលុយជាង៣០០ដុល្លារ ដើម្បីយកមកចែកគ្នា ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋានខណ្ឌដង្កោ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណូមរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕បញ្ញា