ឃាត់ខ្លួនជនសង្ស័យជនជាតិ​ឥណ្ឌាម្នាក់ ជនជាតិស្រីលង្កាម្នាក់ ពីបទប៉ុនប៉ងលួច លុយពីទូអេធីអិម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ កញ្ញានេះ កម្លាំងនគរបាល ការិយាល័យកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយ​អាជ្ញាធរខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យជនជាតិ​ឥណ្ឌាម្នាក់ និងម្នាក់ទៀតជាជនជាតិស្រីលង្កា ពីបទប៉ុនប៉ងលួច លុយពីទូអេធីអិម កាលពីម៉ោង ១យប់ ឈានចូល ថ្ងៃទី២៩ កញ្ញា នៅក្នុងរាជធានីភ្នំពេញក្នុងទឹកដីខណ្ឌចំការមន ។

នគរបាលខណ្ឌចំការមន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ កញ្ញនេះ កម្លាំងនគរបាល​ ការិយាល័យកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយ​អាជ្ញាធរខណ្ឌចំការមនបានចុះឆែកឆេរ នៅផ្ទះលេខ១១ ផ្លូវលេខ១៦៧ ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន ដែលជាកន្លែងជនសង្ស័យស្នាក់នៅ ដែលធ្វើឡើងបន្ទាប់ពីម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានដាក់ពាក្យបណ្ដឹងជនសង្ស័យជនជាតិ​ឥណ្ឌាម្នាក់ និងម្នាក់ទៀតជាជនជាតិស្រីលង្កា មកអាជ្ញាធរ​ខណ្ឌប៉ុនប៉ងលួច លុយពីទូអេធីអិម កាលពីម៉ោង ១យប់  ទើប ភ្លាមៗនោះកម្លាំងនគរបាល ជំនាញបានជ្រាវ ចុះឃាត់ខ្លួនបានយកទៅសាកសួរ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *