កម្លាំងនគរបាល​ក្រសួង​មហាផ្ទៃ​បញ្ជូន ព្រះគ្រូ ហោរ៉ា អាគ្គីនេត្រ ទៅក្រសួងមហាផ្ទៃរងចាំបន្តនីតិវិធីនៅព្រឹកស្អែក

 

 

 

ភ្នំពេញ៖ ក្រោយពី​កម្លាំងនគរបាល​ក្រសួង​មហាផ្ទៃ​បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅល្ងាចថ្ងៃដដែលនេះ​ កម្លាំងនគរបាល​បាននាំខ្លួនជនសង្ស័យរូបនេះទៅមន្ទីរប្រឆាំងគ្រឿងញៀនវិញហើយ ដោយរងចាំបន្តនីតិវិធីនាព្រឹកស្អែក។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំង​នគរ​បាល​ការិយាល័យ​ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។

មហាជនកំពុងរងចាំមើលថា តើព្រះគ្រូ ហោរ៉ា អាគ្គីនេត្រ ដែលមានវេទមន្ត និងមន្តអាគម កាប់មិនមុតដុតមិនឆេះ រូបនេះ អាចជ្រែកគុកបានដែរឬទេ?

បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *