

ភ្នំពេញ ៖ គូរស្នេហាសង្សារវ័យក្មេងមួយគូរ ចិត្តឆេវឆាវខ្វះការអត់ធ្មត់ ខ្វះការយល់យោគអធ្យាស្រ័យឲ្យគ្នា ក្រោយពីការផឹកសុីស្រវឹង ជិះម៉ូតូឌុបបណ្តើរ ទាស់សម្តីគ្នាបណ្តើរ រហូតដល់ខាងប្រុសទប់អារម្មណ៍មិនបាន បានចុះវាយមួយប្រ៉ាវបណ្តាលឲ្យខ្ទេចម៉ូតូកូនទាមួយគ្រឿង។ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង១៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
គូរសង្សារមួយគូរខាងលើមិនត្រូវបានប្រាប់ឲ្យស្គាល់ឈ្មោះឡើយ ប៉ុន្តែភាគីខាងស្រី មិនប្តឹងផ្តល់អ្វីឡើយក្រៅពីសុំឲ្យភាគីគូរស្នេហ៍ ធ្វើយ៉ាងណាជួសជុលម៉ូតូឡើងវិញតែប៉ុណ្ណោះ។
តាមប្រភពពីក្រុមគ្រួសារបានប្រាប់ទាំងលាក់លៀមថា គូរស្នេហ៍ខាងលើថា តាំងពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្យមកខាងស្រីខឹងខាងប្រុសមិនបានឌុបជូនទៅលេងនៅស្រុកកំណើត។ លុះរហូតមកដល់ រសៀលថ្ងៃទី២៩ ខែកញ្ញានេះ អ្នកទាំង២ ហូបបាយជុំគ្នា ផឹកសុី ពេលថ្ងៃត្រង់ ជិះម៉ូតូឌុបគ្នា ចេញពីភូមិព្រៃល្ងរ សង្កាត់ចោមចៅ កន្លែងដែលខាងស្រីស្នាក់នៅ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ដោយជិះម៉ូតូបណ្តើរ ខាងស្រីនិយាយទូរស័ព្ទបណ្តើរ ជាមួយអ្នកផ្សេង ទើបខាងប្រុស សាកសួរ តើភាគីម្ខាងទៀតជាអ្នកណា ខាងស្រីមិនឆ្លើយ ក៏កើតជាទំនាស់សម្តី ជិះណ្តើររហូតដល់ ភូមិព្រៃជីសាក់ ឈប់ចតម៉ូតូ ឈ្លោះគ្នា ខាងប្រុសប្រើកណ្តាប់ដៃ វាយបែកបាក់ខ្ទេចម៉ូតូ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងនគរបាលឃាត់ហៅចូលប៉ុស្តិ៍សួរនាំតែម្តង។
ក្រោយពីការសួរនាំរួចខាងស្រី មិនបានប្តឹងផ្តល់អ្វីនោះឡើយ សូមតែម្យ៉ាង ជួសជុលម៉ូតូឲ្យវិញតែប៉ុណ្ណោះរីឯខាងប្រុសក៏សុខចិត្តជួសជុល ម៉ូតូឲ្យខាងស្រីវិញ អស់ថ្លៃប៉ុន្មានក៏ដោយ ក៏សុខចិត្តដែរ ធ្វើមិចបើបងខុសទៅហើយ៕វាសនាសែនជ័យ