ឈប់រថយន្តញាំអីត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុក ពេញទំហឹងខូចខាតយ៉ាងដំណំ

 

 

 

 

 

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ចតរថយន្តលើ​ចញ្ចើមផ្លូវឈប់ញាំអីត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពីក្រោយពេញទំហឹងរុញប្រហែល៥ម៉ែត្របណ្ដាលឲ្យរងការខូចខាតគួទក្រោយបែកកញ្ចក់ទាំងស្រុង រួចរថយន្តបង្កព្យាយាមបើកគេចបាត់ស្រមោល។ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងត្រង់ចំណុចរបងម៉ុងឌីយ៉ាល់ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញនារីវ័យក្មេងស្រស់ស្អាតខាង លើបើករថយន្តម៉ាកព្រួសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AQ-0928 មកឈប់ត្រង់ចំណុចកើតហេតុរួចចូលទៅអង្គុយញាំអីនៅដែលគេលក់នៅអែមចញ្ចើមផ្លូវក្បែកន្លែងកើតហេតុដែរស្រាប់តែមួយសន្ទុះក្រោយមកគេឃើញ រថយន្តមួយគ្រឿងមិនចាំម៉ាកនិងមិនចាំស្លាកលេខបើកតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងខណៈមក ដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករថយន្តម៉ាកព្រួសចំពីក្រោយពេញទំហឹងរុញទៅមុខប្រហែល៥ម៉ែត រងការខូច ខាតយ៉ាងដំណំ. ចំណែករថយន្តបង្កបើករត់គេចបាត់ ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍មកធ្វើការវាស់វែងហើយអោយម្ចាស់រថយន្តរងគ្រោះទៅដាក់ពាក្យបណ្ដឹង៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *