



ភ្នំពេញ៖បុរសម្នាក់បែកថ្នាំញៀនហើយកាន់កាំបិតនិងដបប្រេងកាតបំរុងនិងដុតផ្ទះថែមទាំងដើររកកាប់គេឯងត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតនោះរាយការណ៍ប្រាប់កម្លាំងនគរបាលឃាត់ខ្លួនបានតែម្តង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩៖៤០នាទីយប់ថ្ងៃទី២៩ខែ កញ្ញាឆ្នាំ២០១៧នៅចំណុចផ្លូវលំផ្ទះលេខ៤៤ភូមិ១៣ផ្លូវ២៦៥សង្កាត់ទឹកល្អក់៣ខណ្ទទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុដែលគេស្កាល់ឈ្មោះថា ផាតសុវណ្ណមុន្នីហៅបញ្ញាភេទប្រុសអាយុ២៥ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះកើតហេតុខាងបានកាន់កំបិតនិងដបប្រេងកាតបំរុងដុតផ្ទះឃើញដូចនោះក៏រាយការណ៍ប្រាប់កម្លាំងនគរបាលឃាត់ខ្លួន។
បច្ចុប្បន្ននេះជនបង្កត្រូវកម្លាំងនគរបាលនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់៣ដើម្បីសួរនាំ ប៉ុន្តែជនបង្កមិនឆ្លើយអ្វីទាំងអស់ បន្ទាប់មកកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅក្រសួងសង្គមកិច្ចដើម្បីចាត់ការបន្ត៕ខុងមុីង