


ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលចោមចៅ សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍នៃអធិការនគរ
បាលខណ្ឌពោធិ៍ ចុះល្បាតការពារក្នុងតំបន់ស្មុកស្មាញដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឃាត់
ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន១៧កញ្ចប់កាលពីវេលាម៉ោង ២១និង៣០នាទីថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យខាងលើមានឈ្មោះ ណុប ត្រា ហៅអាខ្មៅ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុសិ៍្តចោមចៅម្នាក់បានអោយដឹងថានៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យឈានដល់ការចាប់ឃាត់ខ្លួន។ កម្លាំងនគរបាលចុះល្បាតក្នុងតំបន់ស្មុកស្មាញជាពិសេសកន្លែងកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលើគ្រែ ដោយកម្លាំងមានការសង្ស័យ បានឈប់សួរនាំ ភ្លាមនោះជនសង្ស័យចំនួន៤នាក់បានរត់គេចខ្លួនបាត់អស់នៅសល់តែជនសង្ស័យម្នាក់ឈ្មោះ ណុប ត្រា ហៅអាខ្មៅ។ បន្ទាប់មកកម្លាំងនគរបាលឆែកឆេររកឃើញថ្នាំញៀនក្រាមពណ៌សថ្លាចំនួន១៧នៅក្រោមគ្រែ ដែលជនសង្ស័យអង្គុយលើទើបនាំខ្លួនជនសង្ស័យខាងលើមកសួរនាំនៅប៉ុស្តិ៍តែម្តង ។ក្រោយពីសួរនាំ ជនសង្ស័យខាងលើ មិនបានសារភាពទេថាគ្រឿងញៀននេះខ្លួនមិនដឹងនោះឡើយទោះជាយ៉ាងណាកម្លាំងនគរបាលមិនជឿរឡើយព្រោះថ្នាំនៅខាងក្រោមគូតខ្លួនដែលអង្គុយលើ។
បច្ចុប្បន្នជនសង្ស័យទាំងរួមនិងវត្ថុុតាងខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តចោមចៅបញ្ចូនទៅអោយផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕សារ៉េត