​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​ទាំង​ព្រឹក​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​អោយ​នរណា​ម្នាក់​រងរបួស​

 

 

 

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​បណ្ដាល​ឲ្យមនុស្ស៤នាក់បានរងរបួសទាំងព្រឹកបង្កឡើងដោយម៉ូតូហើយនឹងម៉ូតូបើកក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧នឹង០០នាទីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៧​ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្បែរនឹងក្រុមហ៊ុនតំឡើងម៉ូតូហុងដាក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កន្លែហកើតហេតុបានបញ្ជាក់ឲ្យដឹងថា​ ភាគីទាំងសងខាងបើកបរក្នុងគោលដៅបញ្រ្ចាសទិសគ្នាក្នុងបំណងឆ្លងផ្លូវ។ ហេតុការដែលបង្ករឡើងដោយម៉ូតូនិងម៉ូតូនេះ ភាគីម្ខាងបានជិះម៉ូតូម៉ាក និច ពណ៌​ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1 GO 6667 មានគ្នា៣នាក់ធ្វើរដំណើរក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿង​ម៉ាក​ហុង​ដា​ សេ​១២៥សេរី​ឆ្នាំ២០១៥ ពណ៌​ខ្មៅមួយគ្រឿងពាក់ស្លកលេខ កំពត 1I 0837 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណដូចគ្នា​ ឆ្លងផ្លូវទិសដៅបញ្រ្ចាសពីកើតទៅលិចតែមិនទាន់បានផុតផងក៏បានវ៉ាក់​អើគ្នាបុកយ៉ាងពេញទំហឹង​បណ្តាលភាគីទាំងសងខាងដែលមានគ្នា៤នាក់រងរបួសស្រាលទាំងអស់​។ចំណែក​ឯ​ខូចខាតសម្ភារះទាំងសងខាង​ ដោយភាគី​ម៉ូតូ​ហុងដា​ខូចខាតបែក​ប្រអប់​ម៉ាសុីននឹងបាក់ចង្កឹកលេខហើយខូចខាតផ្នែកខាងក្រៅយ៉ាងដំណំ រីឯភាគីម្ខាងទៀតដែលជិះម៉ូតូម៉ាក និច បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូខគ្នាផងដែរ។ ក្រោយពីកើតហេតុភ្លាមៗ​នគរបាល​ប្រចាំមូលដ្ឋានក៏បានចុះជួយអន្តរាគម៍​ ដើម្បី​អោយ​ភាគីទាំងសងខាងសុំធ្វើរការសម្របសម្រួលគ្នាសិន។​រហូត​ដល់​ភាគីទាំងសងខាងធ្វើរការសម្របសម្រួលគ្នាយ៉ាងយូទើបភាគីខាងជិះម៉ូតូ​ម៉ាក​ហុង​ដា​សេ​២០១៥ ព្រមសងសំណងដល់ភាគីខាង ម៉ូតូ និច ចំនួន​ទឹកប្រាក់៨០$ដើម្បីបញ្ចប់រឿង៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *